យុទ្ធសាស្ត្រសាជីវកម្ម ក៏ដូចជាការអនុវត្តប្រកបដោយចីរភាពដ៏ល្អបំផុតរបស់យើង ភាគច្រើន កើតចេញពីសំណុំគុណតម្លៃនៃស្ថាបនិកក្រុមហ៊ុនរបស់យើង គឺលោក Bernard Forey ដែលតែងតែចាត់ទុកនវានុវត្តន៍, ការពង្រឹងក្រុម និងគុណវុឌ្ឍិប្រកបដោយបរិយាបន្ន ជាស្នូលនៃអាទិភាពរបស់លោក។ ជាបុគ្គលដែលត្រូវបានចាត់ទុកថាជាអ្នកត្រួសត្រាយផ្លូវក្នុងការអភិវឌ្ឍប្រកបដោយចីរភាព លោក Bernard Forey កាលពីជាង ៤០ឆ្នាំមុន ទទួលបានរង្វាន់ “Legion of Honor” របស់បារាំងសម្រាប់សមិទ្ធផល និងស្នាដៃរបស់លោកក្នុងការអនុវត្តប្រកបដោយយុត្តិធម៌ និងកម្មវិធីសុខុមាលភាពបុគ្គលិកនៅអាស៊ី។
ម៉្យាងវិញទៀត នៅឆ្នាំ២០២២ នាយកប្រតិបត្តិក្រុមហ៊ុនរបស់យើង គឺលោក Dr. Jacques Marcille បានទទួលពានរង្វាន់សហគ្រាសដែលមានទំនួលខុសត្រូវអាស៊ី (ប្រភេទភាពជាអ្នកដឹកនាំអាជីវកម្មដែលមានទំនួលខុសត្រូវ) សម្រាប់ការយកចិត្តទុកដាក់ និងការតស៊ូដ៏ឆ្នើមរបស់លោកក្នុងការជំរុញ និងលើកកម្ពស់ភាពជាសហគ្រិនប្រកបដោយការទទួលខុសត្រូវ។
ក្រុមរបស់យើងប្រកាន់យកនូវឧត្តមគតិទាំងនេះដែលជាមរតករបស់ពួកគាត់។ គុណតម្លៃរួមរបស់យើងដែលមាន ឧត្តមភាព នវានុវត្តន៍ ចីរភាព និងការចែករំលែក គឺជាស្នូលនៃសមិទ្ធផល និងគុណវុឌ្ឍិប្រកបដោយរិយាបន្នរបស់ក្រុមហ៊ុនយើងខ្ញុំ។
ចាប់តាំងពីពេលបើកដំណើរការក្រុមហ៊ុនក្នុងឆ្នាំ២០១៣មក យើងសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន នៅក្នុងផ្នែកដូចជា នវានុវត្តន៍, ការបង្កើតតម្លៃ, គុណភាព, ភាពជាអ្នកដឹកនាំ, ភក្តីភាពចំពោះអតិថិជន, អភិបាលកិច្ចសាជីវកម្ម និងទម្លាប់ប្រតិបត្តិការដោយយុត្តិធម៌, ការការពារបរិស្ថាន, ការកាត់បន្ថយការបំពុលបរិស្ថានរបស់យើង, សុខុមាលភាពរបស់បុគ្គលិក, ប្រាក់ឈ្នួលសមរម្យ និងការចល័តបុគ្គលិកផ្ទៃក្នុង, ភាពចម្រុះនិងបរិយាបន្ន, ការពង្រឹងសង្គម, ការអភិវឌ្ឍក្នុងមូលដ្ឋាន និងសហគមន៍។
យើងនឹងបន្តផ្តោតការយកចិត្តទុកដាក់លើការកែលម្អទម្លាប់អនុវត្តដ៏ល្អបំផុតបច្ចុប្បន្នរបស់យើងឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីឱ្យជះឥទ្ធិពលកាន់តែធំ និងកាន់តែស៊ីជម្រៅ។ យើងពិតជានឹងបន្តជំរុញការប្តេជ្ញាចិត្តរបស់យើងឱ្យវិវឌ្ឍទៅមុខ ក្នុងគោលដៅនាំមកនូវផលវិជ្ជមាននៅក្នុងផ្នែកជាច្រើន ដោយយកសសរស្តម្ភជាមូលដ្ឋានទាំងបីនៃការអភិវឌ្ឍប្រកបដោយចីរភាពធ្វើជាគោល។
ជាផ្នែកមួយនៃការអនុវត្តអាជីវកម្មដែលមានការយល់ដឹងអំពីផលប៉ះពាល់ដល់បរិស្ថាន និងយុទ្ធសាស្រ្តមានចីរភាពយូរអង្វែងរបស់យើង នៅក្នុងឆ្នាំ២០១៨ យើងបានដាក់ឱ្យដំណើរការនូវកម្មវិធីប្រកបដោយមហិច្ឆតាមួយ ដើម្បីដាំដើមឈើឡើងវិញ និងការពារធនធាននិងដីនៅក្នុងតំបន់ភ្នំគូលែន ដែលនៅទីនោះ យើងមានរោងចក្រច្រកទឹកដបជាប្រវត្តិសាស្ត្ររបស់យើង។
តាមរយៈភាពជាដៃគូជាមួយមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ (ADF) កម្មវិធីនេះ (ជាលើកដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា) រួមមានការដាំឡើងវិញ នូវប្រភេទដើមឈើជិតផុតពូជនៅក្នុងតំបន់នោះ និងកម្មវិធីយល់ដឹងអំពីបរិស្ថានជាក់ស្តែងសម្រាប់យុវជនជំនាន់ក្រោយនៅភ្នំគូលែន។
នៅក្នុងឆ្នាំ២០២២ ក្រុមហ៊ុនរបស់យើងបានបោះជំហានទៅមុខមួយជំហានទៀត ពាក់ព័ន្ធនឹងការកាត់បន្ថយការបំភាយឧស្ម័នកាបូនិក តាមរយៈការតម្លើងជាលើកដំបូង នូវស្ថានីយផលិតថាមពលពន្លឺព្រះអាទិត្យកូនកាត់បែបនាវនុវត្តន៍ (ប្រព័ន្ធថាមពលព្រះអាទិត្យតម្លើងនៅផ្ទាល់ដីមានសមត្ថភាព 650 kWp ដែលភ្ជាប់ទៅនឹងប្រព័ន្ធអាគុយមានសមត្ថភាពផ្ទុក 896 kWh)។ ស្ថានីយនេះស្ថិតក្នុងចំណោមប្រភេទបណ្តាញថាមពលពន្លឺព្រះអាទិត្យដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
វាត្រូវបានរចនា និងដាក់ឱ្យដំណើរការដោយក្រុមហ៊ុន TotalEnergies សម្រាប់បម្រើប្រតិបត្តិការរោងចក្រច្រកទឹកដបរបស់យើង ហើយតាមរយៈនេះ យើងមានលទ្ធភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការប្រើប្រាស់ឥន្ធនៈផូស៊ីលបានយ៉ាងច្រើន។ នៅក្នុងឆ្នាំ ២០២២ គ្រាន់តែរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ការងាកទៅប្រើប្រាស់ថាមពលបៃតងបានជួយយើងឱ្យសន្សំប្រេងឥន្ធនៈបានជាង ១៦០ ០០០លីត្រ និងកាត់បន្ថយការបំភាយឧស្ម័នកាបូនរបស់យើងរហូតដល់ជាង ៤៥០តោន ដែលសមមូលទៅបរិមាណនៃកាបូនដែលស្រូបបានដោយព្រៃឈើលើផ្ទៃដី៤៩០ហិកតា។
នៅក្រុមក្រុមហ៊ុន Kulara Water យើងផ្ដល់តម្លៃដល់សារៈសំខាន់នៃការកែច្នៃឡើងវិញ និងការគ្រប់គ្រងចាំបាច់ទៅលើសំណល់គ្រប់ប្រភេទ តាមរយៈការបង្ការ ការកាត់បន្ថយ ការកែច្នៃនិងការប្រើប្រាស់ឡើងវិញ (គោលដៅអភិវឌ្ឍន៍ដោយចីរភាពលេខ១២៖ ការប្រើប្រាស់និងផលិតកម្មដោយការទទួលខុសត្រូវ)។
ទឹករ៉ែធម្មជាតិ អូ គូលែន របស់យើងត្រូវបានច្រកក្នុងដបជ័រប្រភេទ PET (polyethylene terephthalate) ដែលស្រាល មាំ និងមានសុវត្ថិភាព។ ការច្រកនេះមានលក្ខណៈវិសេសវិសាល ដោយធានាបាននូវការរក្សាគុណភាពទឹកបានល្អបំផុត និងការពាររាល់ទម្រង់នៃការចម្លងរោគពីខាងក្រៅ។ ផ្លាស្ទិកប្រភេទ PET ក៏ផ្តល់អត្ថប្រយោជន៍ជាច្រើន និងមានផលប៉ះពាល់បរិស្ថានទាបជាងជម្រើសផ្សេងទៀត ដូចជាកញ្ចក់ និងអាលុយមីញ៉ូម ជាដើម។
ក្រុមរបស់យើងដើរតួនាទីយ៉ាងសំខាន់ក្នុងយុទ្ធសាស្ត្ររួមរបស់យើងឆ្ពោះទៅរកភាពជោគជ័យ ដែលឈរលើគោលការណ៍សំខាន់ស្តីពីស្មារតីក្រុម ការពង្រឹងក្រុម និងការគោរពគ្នាទៅវិញទៅមក។ ចាប់តាំងពីបានបើកដំណើរការក្រុមហ៊ុនរបស់យើងក្នុងឆ្នាំ២០១៣មក យើងបានបង្កើតវប្បធម៌សាជីវកម្មមានលក្ខណៈវិសេសវិសាលមួយ ដែលធ្វើឱ្យបុគ្គលិកម្នាក់ៗមានការយកចិត្តទុកដាក់ចំពោះតួនាទីរៀងៗខ្លួន ជាមួយនឹងឱកាសពិតប្រាកដក្នុងការអភិវឌ្ឍខ្លួនឯង ទាំងក្នុងកម្រិតវិជ្ជាជីវៈ និងកម្រិតផ្ទាល់ខ្លួន។
យើងក៏បានបង្កើតឱ្យមានផងដែរនូវបរិយាកាសការងារមួយដែលនាំទៅរកលទ្ធផលមានគុណភាពខ្ពស់ ដោយផ្តោតលើការស្វែងរក និងការរក្សាទេពកោសល្យ, ការអភិវឌ្ឍជំនាញ, ការផ្តល់ប្រាក់ឈ្នួលសមរម្យ, តុល្យភាពត្រឹមត្រូវរវាងកម្រិតនៃទំនួលខុសត្រូវ និងវឌ្ឍនភាពក្នុងអាជីព, អតីតភាពការងារ និងប្រាក់រង្វាន់ប្រចាំឆ្នាំ។
ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា យើងតែងតែឧបត្ថម្ភដល់បុព្វហេតុសំខាន់ៗជាច្រើន ស្របតាមគុណតម្លៃស្នូលរបស់យើង។ ចាប់តាំងពីការបើកដំណើរការក្រុមហ៊ុនមក យើងបានឧបត្ថម្ភគាំទ្រដល់អង្គការ, អង្គការក្រៅរដ្ឋាភិបាល និងព្រឹត្តិការណ៍ធំៗមួយចំនួនដូចជា កាកបាទក្រហមកម្ពុជា, អង្គការដើម្បីស្នាមញញឹមកុមារ(PSE), របាំព្រះរាជទ្រព្យខ្មែរ, Angkor Ultra Trail, សាលាសណ្ឋាគារនិងទេសចរណ៍ Paul Dubrule, អង្គការ AEFC, អង្គការទឹកសម្រាប់ទាំងអស់គ្នា និងវិទ្យាស្ថានប៉ាស្ទ័រ មូលនិធិ Airavata Elephant ជាដើម…។
10 Years+ of Creating Sustainable Impact
in the Kingdom of Cambodia
Total number of
direct employees
Women
Cambodian
Staff turnover
Total Employee Impact
(Total sustainable jobs supported, including our partner’s team dedicated to the sales and distribution of our products)
Sustainable, resilient and inclusive infrastructures
Manufacturing value and access to market
Job-Creation and Contribution to the country’s GDP
Carbon footprint reduction
Economic development and human well-being
Sustainable production and consumption
Sustainable management of natural resources
Sustainable lifestyles
Waste Management & Recycling
Sustainability reports
Productive employment, sustainable jobs and fair wages
Employee well-being, internal mobility and employability
Promotion of safe working environments
Skills development and Lifelong learning opportunities
Inclusive and sustainable economic growth for all
Multi-stakeholder partnerships for greater impacts
Policy Coherence for Sustainable Development
Knowledge sharing and cooperation
Integrated water resources management
Ecosystems protection
Wastewater treatment
Promotion of healthy lives and well-being for all at all ages
Employees health coverage
Equitable access to healthcare services
Access to Education and Learning opportunities
Education for Global citizenship and Cultural diversity
Green energy transition and carbon footprint reduction
Renewable energy efficiency
Ecosystems protection
Biodiversity and natural habitats restoration
Sustainable land management
Resource efficiency and Carbon footprint reduction
Risk reduction policies and strategies
Education programs on climate change
នៅក្រុមហ៊ុន Kulara Water យើងចាត់ទុកប្រព័ន្ធអេកូឡូស៊ីសកល និងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន ថាជាទិដ្ឋភាពរួមមួយ និងមិនអាចញែកចេញពីគ្នាបាន ដែលតម្រូវឱ្យមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងគំនិតនវានុវត្តន៍នៅគ្រប់កម្រិតទាំងអស់។
យើងក៏ជឿជាក់ផងដែរថា ការរីកចម្រើនឥតឈប់ឈរ និងការទទួលស្គាល់កេរ្តិ៍ឈ្មោះរបស់យើង មានសក្តានុពលធំធេងក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងខ្សែច្រវាក់តម្លៃអាជីវកម្ម, សម្រាប់ឱកាសអភិវឌ្ឍន៍កាន់តែច្រើនដើម្បីទាំងអស់គ្នា និងធ្វើឱ្យមានគុណវុឌ្ឍិកាន់តែប្រកបដោយបរិយាបន្នថែមទៀត។ ការប្តេជ្ញាចិត្តរបស់យើងចំពោះការអភិវឌ្ឍប្រកបដោយចីរភាព និងទំនួលខុសត្រូវរបស់សាជីវកម្មចំពោះសង្គម (CSR) ពិតជាឆ្លើយតបដោយស្វ័យប្រវត្តិទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ជាច្រើនដែលអង្គការសហប្រជាជាតិបានកំណត់សម្រាប់ឆ្នាំ២០៣០។