នៅក្រុមហ៊ុន Kulara Water យើងប្តេជ្ញាយ៉ាងមុតមាំក្នុងការអនុវត្តស្តង់ដារគុណភាពអន្តរជាតិ និងការអនុវត្តប្រកបដោយចីរភាពល្អ នៅគ្រប់ដំណាក់កាលនៃដំណើរការផលិតកម្មរបស់យើង។ អូ គូលែន ត្រូវបានច្រកដបដោយផ្ទាល់នៅប្រភពទឹក នៅក្នុងហេដ្ឋារចនាសម្ព័ន្ធទំនើបរបស់យើង ដែលបំពេញតាមស្តង់ដារអន្តរជាតិ។
អូ គូលែន បានបង្កើតក្របខ័ណ្ឌដ៏រឹងមាំសម្រាប់ផលិតកម្មប្រកបដោយចីរភាព ជាមួយនឹងខ្សែសង្វាក់តម្លៃគំរូ និងបែបបរិយាបន្នពិតប្រាកដ។
ក្រុមការងាររបស់ក្រុមហ៊ុន Kulara Water មានការប្តេជ្ញាចិត្តជាពិសេស ចំពោះវិធីសាស្រ្តប្រកបដោយគុណភាព ដែលរួមមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់នៅក្នុងក្រុមហ៊ុន និងការវិភាគបន្ថែមនានាដោយមន្ទីរពិសោធន៍ឯករាជ្យខាងក្រៅក្រុមហ៊ុន។ នៅគ្រប់ដំណាក់កាលនៃការផលិត ចាប់ពីការយកទឹកពីប្រភពរហូតដល់ដំណើរការច្រកចូលដប យើងអនុវត្តតាមវិធីសុវត្ថិភាពជាច្រើនដើម្បីធានាឱ្យបានថា ទឹករ៉ែធម្មជាតិរបស់យើងមានសុវត្ថិភាពជានិច្ចសម្រាប់អតិថិជនយកទៅពិសា។
មន្ទីរពិសោធន៍ចម្រុះរបស់ក្រុមហ៊ុន Kulara Water ដែល មានមីក្រូជីវវិទូជាបុគ្គលិកច្រើននាក់ ត្រូវពិនិត្យសំណាកទឹកយ៉ាងហោចណាស់ចំនួន៦សំណាកក្នុងមួយថ្ងៃ ដើម្បីរកមើលការចម្លងរោគបាក់តេរីក្នុងទម្រង់ណាក៏ដោយ និងដើម្បីធានាឱ្យបាននូវការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើផ្នែកផលិតកម្ម។ លើសពីនេះ យើងប្រើប្រាស់មន្ទីរពិសោធន៍ឯករាជ្យពីរផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសសិង្ហបុរី ដើម្បីធានាឱ្យបាននូវគុណភាពដ៏នៃ អូ គូលែន របស់យើង។
នៅក្រុមហ៊ុន Kulara Water យើងជឿថា ការលក់ផលិតផលរបស់យើងក្នុងស្រុក នឹងជួយការពារបរិស្ថានតាមរយៈការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ជាសកលនៅក្នុងការដឹកជញ្ជូន ហើយការប្រើប្រាស់ក្នុងស្រុកនេះទៀតសោត ក៏នឹងជួយលើកកម្ពស់ និងរក្សាបាននូវការងារឱ្យមានចីរភាព ក៏ដូចជាធ្វើជាគំរូផលិតកម្មត្រឹមត្រូវ និងទទួលខុសត្រូវ និងជាគំរូខ្សែច្រវាក់តម្លៃបែបបរិយាបន្នផងដែរ។
ការប្រើប្រាស់ក្នុងស្រុកគឺពិតជាការប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ និងជាគន្លឹះក្នុងការពង្រឹងសេដ្ឋកិច្ចក្នុងស្រុក និងទ្រទ្រង់ជីវភាពរស់នៅរបស់មនុស្សជំនាន់បច្ចុប្បន្ន និងនាពេលអនាគត។
ការស្វែងរកប្រភពត្រឹមត្រូវ ដែលមានតុល្យភាពល្អនៅក្នុងសារធាតុរ៉ែ និងសារធាតុចិញ្ចឹមតូចៗសំខាន់ៗនៅក្នុងទឹក គឺជារឿងមួយ។ ប៉ុន្តែ ការចាប់ផ្តើម និងដំណើរការក្រុមហ៊ុនទឹកដបមួយឱ្យបានជោគជ័យ ជារឿងមួយផ្សេងទៀត។ ក្រៅពីក្រុមការងារដែលមានការប្តេជ្ញាចិត្តរបស់យើង នៅមានអ្នកជំនាញអន្តរជាតិឈានមុខគេជាច្រើនរូបដែលបានរួមចំណែកដល់ភាពជោគជ័យនៃទឹករ៉ែធម្មជាតិលេខ១របស់យើងនៅកម្ពុជា ក៏ដូចជាទឹករ៉ែធម្មជាតិ “La Vie” នៅប្រទេសវៀតណាមផងដែរ។
ក្នុងនោះមានរូបលោក Yves Jacques អតីតនាយកបច្ចេកទេសរបស់ទឹកម៉ាក Evian បារាំងអស់រយៈពេលជាច្រើនឆ្នាំ។ លោក Yves Jacques ក៏ជាប្អូនប្រុសរបស់លោក Claude Jacques ដែលជាប្រវត្តិវិទូដ៏លេចធ្លោម្នាក់។ លោកមានឯកទេសខាងអរិយធម៌ខ្មែរ និងបានប្រឡូកយ៉ាងជ្រៅក្នុងផែនការការពារឧទ្យានបុរាណអង្គរទំហំ ៤០១គីឡូម៉ែត្រក្រឡា ដែលស្ថិតក្នុងចំណោមតំបន់បេតិកភណ្ឌពិភពលោកដ៏សំខាន់បំផុតរបស់អង្គការយូណេស្កូ។