សៀមរាប ៖ Eau Kulen Sparkling ជាទឹករ៉ែមានហ្គាសដំបូងគេដែលផលិតនៅកម្ពុជា ។ ទឹករ៉ែមាន ហ្គាសនេះ ត្រូវបានផលិតដោយក្រុមហ៊ុន KularaWater ដែលជាក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិ អូ គូលែន។ Eau Kulen Sparkling មានរសជាតិខុសពីទឹករ៉ែធម្មតា គឺមានហ្គាស ឯគុណភាពវិញគឺល្អដូចទៅនឹងទឹករ៉ែធម្មជាតិ អូ គូលែនដែរ។ នេះបើតាមការបញ្ជាក់របស់លោក Jacques Marcille អគ្គនាយក ក្រុមហ៊ុន Kulara Water ។