ផ្ដើមចេញពីអំពើហិង្សាក្នុងគ្រួសារ ជំរុញកុមារី សៀ លីណា ចង់ធ្វើជាអ្នកអនុវត្តច្បាប់

ផ្ដើមចេញពីអំពើហិង្សាក្នុងគ្រួសារ ជំរុញកុមារី សៀ លីណា ចង់ធ្វើជាអ្នកអនុវត្តច្បាប់

ដំណើរទេសចរណ៍របស់ក្រុមហ៊ុន អូ គូលែន ទៅកាន់ខ្នងភ្នំគូលែនកាលពីពេលថ្មីៗនេះ អេង គីមហុង អ្នកកាសែតវិទ្យុបារាំងអន្តរជាតិបានជួបសម្ភាសដោយឡែកអំពីស្ថានភាពរៀនសូត្ររបស់ក្មេងៗនៅតំបន់ដាច់ស្រយាលមួយកន្លែងស្ថិតក្នុងសាលាបឋមសិក្សាសង្កែឡាក់ នៃភូមិសង្កែឡាក់ ស្រុកស្វាយលើ ខេត្ត សៀមរាប។ ដោយមើលឃើញបញ្ហាជាច្រើនដែលកំពុងកើតមាននៅក្នុងភូមិរួមមាន អំពើហិង្សាក្នុងគ្រួសារ ការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹង រួមនឹងកត្តាជីវភាពជាដើម បានជំរុញទឹកចិត្តកុមារី សៀ លីណា ដែលជាក្មេងស្រីម្នាក់ក្នុងចំណោមសិស្សសរុប ១១៩ នាក់ ប្ដេជ្ញាខំរៀនឲ្យចប់ចុងចប់ដើម ដើម្បីក្លាយជាប៉ូលីសដើរតួជាអ្នកអនុវត្តច្បាប់ទប់ស្កាត់បញ្ហាទាំងនេះ។

Read More

Share this post

Our Latest News