(សៀមរាប)៖ ដើមឈើជាង១០ម៉ឺនដើមត្រូវបានដាំនិងបន្តដាំលើផ្ទៃដីសរុបជាង៨០០ហិកតា ដើម្បីស្ដារព្រៃឈើឡើងវិញនៅស្រុកបន្ទាយស្រី និងលើតំបន់ភ្នំគូលែននៃខេត្តសៀមរាប ក្រោមកិច្ចសហការរបស់ក្រុមហ៊ុន Kulara Water (Eau Kulen) ឧទ្យានជាតិព្រះជ័យវរ្ម័ន «ភ្នំគូលែន» មូលនិធិបុរាណវិទ្យានិងការអភិវឌ្ឍ (ADF) ព្រមទាំងប្រជាពលរដ្ឋមូលដ្ឋានយ៉ាងតិច២,៥០០គ្រួសារ។