(ភ្នំពេញ)៖ ក្រោយពីទទួលបានពានរង្វាន់ជាក្រុមហ៊ុនមានទំនួលខុសត្រូវសង្គម ផ្ដល់ជូនដោយ សភាពាណិជ្ជកម្មអឺរ៉ុបកាលពីខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ នៅក្នុងចំណាត់ថ្នាក់នៃក្រុមហ៊ុនធំៗរួចមក ក្រុមហ៊ុន Kulara Water ដែលជាក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិអូគូលែននោះ ក៏ទើបទទួលបានពានរង្វាន់ AREA ឆ្នាំ២០២០ នៅក្នុងចំណាត់ថ្នាក់ការវិនិយោគទៅលើមនុស្ស។