សៀមរាប ៖ ក្រុមហ៊ុន Kulara Water ដែលផលិតទឹករ៉ែធម្មជាតិ « អូ គូលែន » បានអនុវត្តគម្រោងដាំ ដើមឈើកម្រ និងជិតផុតពួជ ៣៣ ប្រភេទឡើងវិញនៅតំបន់ភ្នំគូលែន ។ បើតាមកញ្ញា ជួប សុភី ប្រធានគម្រោងដាំដើមឈើនៃក្រុមហ៊ុន Kulara Water នៅឆ្នាំ ២០១៨-២០១៩ ក្រុមហ៊ុន Kulara Water បានដាំដើមឈើចំនួន ៥៥០៣ ដើម និងមានគម្រោងដាំចំនួន ២ពាន់ដើមនៅឆ្នាំបន្តបន្ទាប់។