ស្របពេលដែលមានការបញ្ជាក់ឱ្យដឹងថា ព្រៃឈើនៅលើភ្នំគូលែនទាំងមូលបានបាត់បង់អស់ប្រមាណ៨០% ទៅហើយនោះ ក្រុមហ៊ុន Kulara Water ដែលជាក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិម៉ាក អូ គូលែន បានចំណាយដីដល់ទៅជាង៣០ហិកតា ទុកសម្រាប់ដាំកូនឈើប្រណីតៗ និងឈើកម្រទាំងអស់ ដើម្បីចូលរួមស្ដារព្រៃឈើដែលបានបាត់បង់ឡើងវិញ ជួយរក្សាស្ថិរភាពបរិស្ថាន និងប្រភពទឹក ពិសេសដើម្បីទុកជាសម្បត្តិមនុស្សជាតិទូទៅ ដោយមិនឱ្យមានការកាប់បំផ្លាញឡើយ។