ក្រុមហ៊ុនបារាំងមួយមានឈ្មោះថា Kulara Water ដែលផលិតទឹកអូ គូលែន និងមូលនិធិបុរាណ្យវិទ្យា និងការអភិវឌ្ឍន៍ហៅកាត់ថា (ADF) បានសហការរួមគ្នាដាំដើមឈើឡើងវិញនៅតំបន់ភ្នំគូលែន ក្រោយពីព្រៃឈើទាំងនោះ បានបាត់បង់ដោយសារការកាប់ទន្ទ្រានដីព្រៃពីសំណាក់ប្រជាពលរដ្ឋ និងឈ្មួញទុច្ចរិតមួយចំនួន។