ជាទឹករ៉ែធម្មជាតិដំបូងគេនៅកម្ពុជា អូគូលែនឆ្លើយតបទៅនឹងស្តង់ដារគុណភាពយ៉ាងតឹងរ៉ឹង ចាប់តាំងពីតុល្យភាពដ៏ត្រឹមត្រូវនៃសារធាតុរ៉ែ រហូតដល់និយាមនៃផលិតកម្ម និងការច្រកទឹកក្នុងដប ដែលមានភាពហ្មត់ចត់យ៉ាងពិសេស និងត្រូវបានទទួលស្គាល់ក្នុងកម្រិតអន្តរជាតិ។ បែបនេះ អូគូលែនពិតជាឆ្លើយតបយ៉ាងប្រាដប្រជាទៅតាមសៀវភៅបន្ទុកផ្ទៃក្នុងរបស់ក្រុមហ៊ុន ព្រមទាំងទៅតាមគោលការណ៍ដឹកនាំកន្លងមករបស់ក្រុមហ៊ុន Kulara Water ដែលសំដៅទៅផ្ដល់ជូននូវផលិតផលមួយដែលល្អ មានប្រយោជន៍ដល់សុខភាព មានតម្លៃសមរម្យ និងសមស្របសម្រាប់ការទទួលទានប្រចាំថ្ងៃ មិនឲ្យលើសសារធាតុរ៉ែ ដូចជា ភ្លុយអ័រ និងសូដ្យូម។
ជាសសរស្តម្ភមួយនៃភាពជោគជ័យរបស់ អូ គូលែន វិធីសាស្ត្រធានាគុណភាពរបស់ក្រុមហ៊ុន Kulara Water មានការប្តេជ្ញាជាច្រើន ដែលក្នុងនោះ គឺការត្រួតពិនិត្យយ៉ាងហ្មត់ចត់ លើផលិតកម្ម ការរក្សាភាពបរិសុទ្ធនៃប្រភពទឹក និងបរិស្ថានជុំវិញ ការចូលរួមពីសំណាក់បុគ្គលិកគ្រប់រូប សេចក្តីពេញចិត្តពេញថ្លើមរបស់អតិថិជន ហើយធំជាងនេះទៅទៀតនោះ គឺការអភិវឌ្ឍចំណងទំនាក់ទំនងប្រកបដោយទំនុកចិត្តជាមួយគ្រប់ដៃគូពាក់ព័ន្ធទាំងអស់។ ចំពោះគុណវុឌ្ឍិបរិស្ថាន ក្រុមហ៊ុន Kulara Water គោរពយ៉ាងខ្ជាប់ខ្ជួនទៅតាមសេចក្តីណែនាំរបស់ក្រសួងបរិស្ថាន ដោយធានានូវការអភិរក្សប្រព័ន្ធអេកូសាស្ត្រមូលដ្ឋាន ជាអាទិ៍ ប្រព័ន្ធអេកូឡូស៊ីដែលនៅជិតអណ្តូងបូមយកទឹក។ ក្រុមហ៊ុនក៏បាននិងកំពុងអនុវត្តផងដែរនូវភាពជាដៃគូជាមួយ មូលនិធិបុរាណវិទ្យានិងការអភិវឌ្ឍ ដើម្បីការពារគុណភាពទឹក និងពង្រឹងគោលដៅរបស់ខ្លួនក្នុងការដាំដើមឈើឡើងវិញនៅតាមខ្នងភ្នំគូលែន។
ក្រុមការងាររបស់ក្រុមហ៊ុន Kulara Water បានប្តេជ្ញាជាពិសេសអនុវត្តនូវដំណើរការធានាគុណភាព ដែលជាអាទិ៍ មានរួមបញ្ចូលនូវការត្រួតពិនិត្យផ្ទៃក្នុងដោយខ្លួនឯងយ៉ាងម៉ឺងម៉ាត់ ព្រមទាំងឆ្លងកាត់ការវិភាគទាំងឡាយដែលធ្វើឡើងដោយមន្ទីរពិសោធន៍ខាងក្រៅ។ នៅក្នុងគ្រប់ដំណាក់កាលនៃផលិតកម្ម ចាប់តាំងពីការបូមយកទឹកពីប្រភពដើម រហូតដល់ការច្រកបញ្ចូលទៅក្នុងដប ការតាមដានយ៉ាងម៉ឺងម៉ាត់លើនីតិវិធីទាំងឡាយ ធានានូវការគោរពយ៉ាងហ្មត់ចត់តាមស្តង់ដារគុណភាព។ រោងចក្រផលិតទឹកបានទទួលវិញ្ញាបនបត្រ GMP មានន័យថា ជាការអនុវត្តការកែច្នៃប្រកបដោយគុណភាពល្អ និងវិញ្ញាបនបត្រ HACCP មានន័យថា ចំណុចត្រួតពិនិត្យការវិភាគលើបញ្ហាជាយថាហេតុ ព្រមទាំងបំពេញបានទៅតាមក្រឹត្យក្រមអន្តរជាតិដ៏ខ្ពស់ប្រកបដោយការពេញចិត្ត។
មន្ទីរពិសោធន៍ក្នុងក្រុមហ៊ុន Kulara Water ដែលប្រើបុគ្គលិកចំនួន៥រូប ក្នុងនោះមាន ៣រូបជាអ្នកជំនាញខាងមីក្រូជីវសាស្ត្រ ធ្វើសម្រង់យ៉ាងតិចចំនួន៦ប្រភេទក្នុងមួយថ្ងៃ ដើម្បីយកទៅវិភាគស្វែងរករាល់ទម្រង់នៃការឆ្លងបាក់តេរីទាំងឡាយ និងធានាការត្រួតពិនិត្យយ៉ាងហ្មត់ចត់បំផុតឲ្យទឹកមានគុណភាព។ មន្ទីរពិសោធន៍ឯករាជ្យពីរផ្សេងទៀត គឺមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិជ្ជា និងនវានុវត្តន៍នៅកម្ពុជា និងមន្ទីរពិសោធន៍ ALS Technichem នៅប្រទេសសិង្ហបុរី ក៏ធានាអំពីគុណភាពទឹក អូគូលែន ដ៏ល្អផងដែរ។
កម្មវិធីដាំដើមឈើឡើងវិញរបស់ក្រុមហ៊ុន Kulara Water ដោយសហការដៃគូជាមួយមូលនិធិ ADF គឺផ្សារភ្ជាប់ការការពារប្រភពទឹកនិងជីវចម្រុះ យុទ្ធនាការណែនាំឲ្យយុវជនជំនាន់ថ្មីយល់ដឹងអំពីបរិស្ថាន ដាំឡើងវិញនូវប្រភេទដើមឈើដែលកំពុងរងគ្រោះថ្នាក់ ព្រមទាំងធ្វើឲ្យតុល្យភាពធម្មជាតិកើតមានឡើងវិញផងដែរ។ រហូតមកទល់ពេលនេះ (ទិន្នន័យចុងក្រោយត្រឹមខែកក្កដា ២០២០) កូនឈើចំនួន៤៣០០០ដើមត្រូវបានដាំឡើងវិញ រួមមានប្រមាណជិត៨០០០ដើម នៅក្នុងដី៤០,៥ហិកតារបស់ក្រុមហ៊ុន Kulara Water និង៣៥០០០ដើមនៅក្នុងឧទ្យានជាតិភ្នំគូលែន (តំបន់ការពារចំនួន៣កន្លែង និងផ្ទៃដី៨០០ហិកតា)។
កម្មវិធីនេះ ដែលផ្អែកលើការគ្រប់គ្រងបង្ការនៃប្រភពទឹករ៉ែធម្មជាតិ និងបរិស្ថានជុំវិញប្រភពទឹក ពិតជាពង្រឹងការធានាឲ្យរក្សាបាននូវគុណភាព ដែលជាបេះដូងនៃកេរ្តិ៍ឈ្មោះរបស់អូគូលែន។ កម្មវិធីនេះក៏ជួយផងដែរដល់ការរក្សាតុល្យភាពអេកូធម្មជាតិជាច្រើន ជាពិសេស គឺការស្រូបយកសារធាតុកាបោន ទាក់ទាញទឹកភ្លៀង សុវត្ថិភាពចំណីអាហារ ការអភិរក្សជីវចម្រុះ និងការធ្វើឲ្យដីមានជីវជាតិ។ កូនឈើដែលត្រូវបានយកមកដាំទាំងនេះ ក៏មានតួនាទីរបស់វាផងដែរ ពាក់ព័ន្ធនឹងគម្របព្រៃឈើ របៀងអេកូសាស្ត្រ បង្ការនិងទប់ស្កាត់រាល់ការចម្លងពីខាងក្រៅ ប៉ុន្តែថែមទាំងជួយការពារភាពសឹករិចរឹកដីផងដែរ។
ដោយសារភាពជាដៃគូប្រកបដោយផ្លែផ្កាជាមួយមូលនិធិបុរាណវិទ្យានិងការអភវឌ្ឍ ដែលហៅកាត់ថា ADF និងដោយអនុវត្តតាមវិធីសាស្ត្រដែលមានការសម្របសម្រួល និងមានការចូលរួមពីដៃគូជាច្រើន ដើម្បីការពារដីរាប់រយហិកតាជុំវិញប្រភពទឹក ក្រុមហ៊ុន Kulara Water ពិតជាដើរហួសពីគោលដៅរបស់ខ្លួនទៅទៀត ពោលគឺសំដៅទៅស្ដារនិងធ្វើឲ្យករកើតឡើងវិញនូវព្រៃត្រូពិក តាំងពីលើកំពូលភ្នំដល់ជើងភ្នំគូលែន។