កាលពីព្រេងនាយ...មានទឹករ៉ែធម្មជាតិមួយម៉ាក អូ គូលែន

អស់រយៈកាល១០ឆ្នាំទៅហើយ បន្ទាប់ពីបានពិនិត្យ សង្កេត និងធ្វើតេស្ត៍សាកល្បងអស់ជាច្រើនខែ ទើបក្រុមការងាររបស់ក្រុមហ៊ុន Kulara Water បានរកឃើញម្ដុំជើងភ្នំគូលែនដ៏ល្បីល្បាញនូវប្រភពទឹករ៉ែធម្មជាតិមួយ ដែលមានគុណភាពល្អពិសេសគ្មានពីរ។ ជាទឹកដែលសម្បូរសារធាតុរ៉ែក្នុងបរិមាណប្រកបដោយតុល្យភាព អូ គូលែន បានក្លាយទៅជាទឹករ៉ែធម្មជាតិលេខមួយនៅកម្ពុជា។ ដោយសារ មានលក្ខណៈល្អជាច្រើន ម៉ាកទឹក អូ គូលែន ក៏បានក្លាយយ៉ាងលឿនទៅជាម៉ាកទឹកមួយក្នុងចំណោមម៉ាកទឹកធំៗល្បីៗ ដែលគេនាំចូលមកកម្ពុជា ដូចជាម៉ាក Evian, Vittel ឬក៏ម៉ាក Volvic ជាដើម។ 

 

Kulara Water has quickly established itself, thanks to an important work to raise awareness about the benefits of its natural mineral water to the health of active people, pregnant women, infants, the elderly, and young children.
អូ គូលែន ទទួលបានភាពល្បីល្បាញ និងពេញនិយមយ៉ាងលឿន ដោយសារតែការងារផ្សព្វផ្សាយដ៏សំខាន់មួយអំពីផលជះជាវិជ្ជមានដ៏មានប្រយោជន៍នៃទឹករ៉ែធម្មជាតិដល់សុខភាពរបស់ស្ត្រីមានគភ៌ ទារក និងកុមារតូចៗ។

 

កំណើនខ្ពស់ពិសេស រហូតដល់ពីរខ្ទង់

អូ គូលែន​ មានកំណើនខ្ពស់ជាប់ជាប្រចាំ តាំងពីត្រូវបានចេញលក់នៅលើទីផ្សារនៅឆ្នាំ២០១៣មក។ នៅឆ្នាំ២០១៨ ម៉ាកទឹក អូ គូលែន បានបិទបញ្ជីបញ្ចប់ឆ្នាំ ដោយទទួល​បាន​នូវ​គុណវុឌ្ឍិខ្ពស់ពិសេស គឺមានកំណើន +៣៥% នៃការលក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧។ ជាផ្លែផ្កានៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ក្នុងរយៈពេលវែង និងកសាងឡើងដោយផ្អែកលើតម្លៃនៃឧត្តមភាព សាមគ្គីភាព និងការចែករំលែក កំណើនរបស់ក្រុមហ៊ុន Kulara Water កំពុងត្រូវបានបញ្ជាក់​ឱ្យ​ឃើញ​នៅឆមាសទី១ ឆ្នាំ២០១៩​ទៀត​។ ជោគជ័យពាណិជ្ជកម្ម និងឧស្សាហកម្មនៃម៉ាកទឹក អូ គូលែន ដែលទាក់ទាញទាំងអតិថិជនខ្មែរ ក៏ដូចជាទេសចរ និងជនបរទេសដែលរស់នៅ​ក្នុង​ស្រុកខ្មែរជាច្រើន គឺទទួលបាន ដោយផ្តើមចេញពីកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញដែលក្រុមហ៊ុនបានកសាងឡើងជាហូរហែអស់​រយៈពេល​ជា​ច្រើនឆ្នាំបន្តបន្ទាប់ និងតាមរយៈការប្តេជ្ញាជាច្រើនរបស់ក្រុមហ៊ុន Kulara Water ខាងផ្នែកគុណភាព នវានុវត្ត និងទំនួលខុសត្រូវសង្គម។ គុណភាពទឹករ៉ែ នវានុវត្ត ការចូលរួម និងការទទួលស្គាល់លើក្រុមការងារ សុទ្ធតែជាលក្ខណៈល្អពិសេសៗនៃដើមទុនរបស់ក្រុមហ៊ុន Kulara Water។ ម៉្យាងទៀត ក្រុមហ៊ុនអភិវឌ្ឍខ្លួនទៅបាន ដោយសារភាពជាដៃគូមួយដ៏សំខាន់បំផុតជាមួយក្រុមហ៊ុន DKSH ដែលមានវត្តមានជាច្រើន​កន្លែង​នៅអាស៊ី ហើយទទួលបន្ទុកលើការចែកចាយ ការពង្រឹងភាពល្បីល្បាញ និងការអភិវឌ្ឍម៉ាកទឹក អូ គូលែន។

 

Kulara Water exercises its social responsibility through numerous concrete commitments aiming to ensure a fair level of remuneration, training, recognition, and promotion of its teams.
ក្រុមហ៊ុន​ Kulara Water អនុវត្តមុខងារ​ទំនួលខុសត្រូវសង្គមរបស់ខ្លួនតាមរយៈការប្តេជ្ញាជាក់ស្តែងជាច្រើន ជាអាទិ៍ សំដៅទៅធានាឲ្យមានកម្រិតត្រឹមត្រូវនៃការផ្តល់ប្រាក់ខែ ការបណ្តុះបណ្តាល ការទទួលស្គាល់ និងការតំឡើងឋានៈសមាជិក​ក្រុមការងារ។

 

កាលបរិច្ឆេទគន្លឹះៗ

ឆ្នាំ២០០៨ បន្ទាប់ពីទទួលបានជោគជ័យលើ​អាជីវកម្ម​ទឹកម៉ាក La Vie លោក Bernard Forey ដែល​ជា​សហគ្រិន​បានចាប់ផ្តើមស្វែងរកប្រភពទឹករ៉ែធម្មជាតិមួយនៅកម្ពុជា។ ភ្នំគូលែនបានទាញចំណាប់អារម្មណ៍របស់លោកយ៉ាងខ្លាំង។

ឆ្នាំ២០០៩ ការបង្កើតក្រុមហ៊ុន Kulara Water Co., Ltd.។

ឆ្នាំ២០១៣ ចាប់ផ្តើមផលិតទឹករ៉ែ អូ គូលែន។ ជាទឹករ៉ែធម្មជាតិដំបូងនៅកម្ពុជា ម៉ាក អូ គូលែន បានល្បីឈ្មោះយ៉ាងលឿន ក្នុងចំណោមម៉ាកទឹកធំៗដែលគេនាំចូលពីបរទេស ដូចជា Vittel, Volvic និង Evian។ យុទ្ធសាស្ត្រក្រុមហ៊ុនត្រូវបានកសាងឡើង ដោយឈរលើមូលដ្ឋានតម្លៃប្រកបដោយឧត្តមភាព សាមគ្គីភាព និងការចែករំលែក។ ទឹកធម្មជាតិដែលមាន​ប្រភព​នៅ​ភ្នំគូលែន ជាភ្នំដ៏ពិសិដ្ឋរបស់ខ្មែរ និងជាបេះ​ដូង​នៃ​អរិយធម៌ខ្មែរ ព្រមទាំងតុល្យភាពនៃសារធាតុរ៉ែ សុទ្ធតែជាកត្តាពន្យល់​អំពីភាពជោគជ័យនេះ ទាំងផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម និងធនធានមនុស្ស។ 

ឆ្នាំ២០១៥ ក្រុម​ហ៊ុន DKSH ចូលរួមក្នុងភាគហ៊ុនមួយចំនួនរបស់ក្រុមហ៊ុន ។

២០១៨ ត្រូវបានពង្រឹងដោយភាពជោគជ័យ និងកេរ្តិ៍ឈ្មោះម៉ាករបស់ខ្លួន ផ្អែកលើកម្មវិធីគុណភាពខ្ពស់ ចែករំលែកដោយក្រុមការងាររបស់ខ្លួន និងលើប្រវត្តិយូរអង្វែងមួយដ៏ល្អឯកនៃនវានុវត្តន៍ ក្រុមហុន  Kulara Water កំពុងវិនិយោគលើការចាប់ផ្ដើមលក់ អូគូលែនមានហ្គាស ដែលជាទឹករ៉ែមានហ្គាសថ្មីរបស់ខ្លួន។

២០១៨ ការទិញបានដីបន្ថែមទៀតទំហំ៣២ហិកតា នៅជើងភ្នំគូលែន ដើម្បីការពារប្រភពទឹករ៉ែគូលែនធម្មជាតិ កុំឲ្យមានការចម្លងមេរោគនិងសារធាតុពុលគ្រប់ទម្រង់។

 

Kulara Water’s reforestation program also includes an Environnemental Educational project. Three primary schools in Phnom Kulen National Park and about 400 kids are involved.
កម្មវិធី​ដាំ​ដើម​ឈើ​ឡើង​វិញរបស់​ក្រុមហ៊ុន Kulara Water ក៏​មាន​រួម​បញ្ចូល​ផង​ដែរ​នូវ​គម្រោង​ផ្សព្វផ្សាយ​ឱ្យ​យុវជន​ជំនាន់​ថ្មី​យល់​ដឹង​អំពី​ការ​ការពារ​បរិស្ថាន ដោយ​មាន​ការ​ចូល​រួម​ពី​សាលា​បថមសិក្សា​៣​កន្លែងនៅ​ភ្នំគូលែន និង​សិស្សានុសិស្ស​ជិត​៤០០​នាក់។

 

 

២០១៨ ចាប់ផ្ដើមកម្មវិធីដាំដើមឈើឡើងវិញរបស់ក្រុមហ៊ុន Kulara Water ជាកម្មវិធីដែលត្រូវបានអនុវត្តក្នុងភាពជាដៃគូយ៉ាងរឹងមាំជាមួយមូលនិធិបុរាណវិទ្យានិងការអភិវឌ្ឍ ហៅកាត់ថា ADF និងដោយមានការជួយជ្រោមជ្រែងយ៉ាងខ្លាំងពីលោក Philippe Monin លោកជាវិស្វករព្រៃឈើ ដែលមានជំនាញខាងធ្វើឲ្យដីមានជីវជាតិឡើងវិញ។ កម្មវិធីនេះមានដៃគូពាក់ព័ន្ធជាច្រើន និងបានអនុញ្ញាតឲ្យកុមារប្រមាណជា៤០០នាក់ មកពីភូមិចំនួន៣ខុសៗគ្នា ចូលរួមក្នុងកម្មវិធីដាំដើមឈើឡើងវិញក្នុងទ្រង់ទ្រាយធំ ទន្ទឹមនឹងនោះ ពួកគេក៏បានរៀនសូត្រផងដែរអំពីការអភិរក្សធនធានធម្មជាតិទាំងមូលនៅលើភពផែនដី និងជីវចម្រុះ។ 

ឆ្នាំ២០១៨ ចាប់ផ្តើមគម្រោងដាំដើមឈើឡើងវិញរបស់ក្រុមហ៊ុន​ Kulara Water។ ដោយសារភាពជាដៃគូមួយជាមួយមូលនិធិ ADF គម្រោងគ្រោងនឹងដាំដើមឈើប្រមាណជា​៤ពាន់ដើមក្នុងមួយឆ្នាំ ព្រមទាំងដាំ​ឡើងវិញនូវដើមឈើ៣៣ប្រភេទ ដែលកំពុងទទួលរងការគំរាមកំហែងផុតពូជនៅកម្ពុជា។ គម្រោងក៏នាំឲ្យមានការចូលរួមផងដែរពី​សំណាក់​សាលា​បឋមសិក្សាចំនួន៣កន្លែងនៅភ្នំគូលែន និងសិស្សជិត៤០០នាក់ក្នុងចេតនាជួយផ្សព្វផ្សាយ និងបំផុសបំផុលយុវជនជំនាន់ថ្មីឲ្យយល់ដឹងអំពីការការពារធនធានធម្មជាតិ។ 

ឆ្នាំ២០១៨ ចាប់ផ្តើមគម្រោងលែង​ឱ្យ​ចូល​ក្នុង​ព្រៃ​ឡើង​វិញ​នូវ​​ឃ្មុំប្រភេទ​ Giant Apis Dorsata ជាឃ្មុំព្រៃធំៗដែលចំនួនរបស់វាធ្លាក់ចុះយ៉ាងខ្លាំង។ គំនិតផ្តួចផ្តើមដោយក្រុមហ៊ុន Kulara Water​ ពាក់ព័ន្ធនឹងការដាំដើមឈើឡើងវិញ មាន​បញ្ចូលនូវកម្មវិធីការពារសត្វល្អិតដែលជាភ្នាក់ងារនាំលម្អងផ្កា ដោយសារតែការបង្កើតប្រព័ន្ធអេកូឡូហ្ស៊ីថ្មីមួយនៅជើងភ្នំគូលែន និងជុំវិញប្រភពទឹករ៉ែធម្មជាតិ។ 

២០១៩ ប្រភេទដើមឈើមួយចំនួនដែលជាពូជឈើក្នុងទីតាំងនោះនិងក្នុងតំបន់ត្រូវបានយកមកដាំនៅក្នុងដីរបស់ក្រុមហ៊ុន Kulara Water ដើម្បីបង្គ្រប់ និងពង្រឹងកម្មវិធីប្រកបដោយមហិច្ឆិតារបស់ក្រុមហ៊ុន ក្នុងការការពារប្រភពទឹករ៉ែធម្មជាតិរបស់ខ្លួន ព្រមទាំងការដាំឡើងវិញនូវប្រភេទដើមឈើកម្រ ងាយរងគ្រោះនិងប្រឈមនឹងការផុតពូជ។ កូនឈើ៩៦០០ដើមក៏ត្រូវបានដាំផងដែរ នៅក្នុងឧទ្យានជាតិភ្នំគូលែន ក្នុងទីតាំង៣ខុសៗគ្នា។

២០១៩ ក្រុមហ៊ុន Kulara Water បានឈ្នះរង្វាន់លេខ១នៃពានរង្វាន់ក្រុមហ៊ុនមានការទទួលខុសត្រូវសង្គមរបស់សភាពាណិជ្ជកម្មអឺរ៉ុប ឆ្នាំ២០១៩ ក្នុង “ចំណាត់ថ្នាក់ក្រុមហ៊ុនខ្នាតធំ”។ រង្វាន់នេះពិតជាផ្ដល់កិត្តិយសដល់ការប្ដេជ្ញាខ្ពស់រយៈពេល១០ឆ្នាំ ទៅលើការទទួលខុសត្រូវសង្គម ក៏ដូចជាទៅលើការរួមចំណែករបស់ក្រុមហ៊ុន Kulara Water នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានផងដែរ។

២០១៩ (ខែធ្នូ) ការចាប់ផ្ដើមចេញលក់ជាផ្លូវការនូវអូគូលែនមានហ្គាស ដែលជាទឹករ៉ែមានហ្គាសដំបូងគេ ផលិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

២០២០ ដោយសារភាពជាដៃគូដ៏លេចធ្លោ ផ្ដួចផ្ដើមឡើងជាមួយ មូលនិធិបុរាណវិទ្យានិងការអភិវឌ្ឍ និងបន្តចាប់ដៃគូទៀតសម្រាប់រយៈពេលឆ្នាំ២០២០-២០២២ កូនឈើជាង៤៣០០០ដើម ត្រូវបានដាំ តាំងពីលើកំពូលភ្នំ ដល់ជើងភ្នំគូលែន ដើម្បីបង្កើតរបៀងអេកូសាស្ត្រថ្មីមួយ ដែលមានទំហំជិត៨៤០ហិកតា។ ប្រភេទដើមឈើកម្រប្រមាណជា៧៨០០ដើម ក៏ត្រូវបានដាំឡើងវិញផងដែរ នៅក្នុងដីរបស់ក្រុមហ៊ុន Kulara Water។

២០២០ ក្រុមហុន Kulara Water បានឈ្នះពានរង្វាន់ AREA ឆ្នាំ២០២០។