តាំងពីបានចាប់ផ្តើមផលិតទឹករ៉ែ អូ គូលែន របស់ខ្លួននៅឆ្នាំ២០១៣មក ក្រុមហ៊ុន Kulara Water ទទួលបានកំណើនខ្លាំងជាប់ជាប្រចាំ។ ក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ ម៉ាកទឹក អូ គូលែន បានធ្វើឱ្យអតិថិជនរបស់ខ្លួនជាប់ចិត្ត និងក្លាយជាម៉ាកទឹកមួយក្នុងចំណោមម៉ាកទឹករ៉ែធម្មជាតិល្បីៗ ដូចជា Evian, Vittel ឬ Volvic។ ដោយឈរលើមូលដ្ឋាននៃកេរ្តិ៍ឈ្មោះដ៏ល្បីនៃអូគូលែនរបស់ខ្លួន ក្រុមហ៊ុន Kulara Water បានចាប់ផ្ដើមចេញលក់ អូគូលែនមានហ្គាស ដែលជាទឹករ៉ែមានហ្គាសថ្មីរបស់ខ្លួនដំបូងគេ ផលិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ដោយត្រូវបានប្រកាសអស់រយៈពេលជាច្រើនខែមកហើយនោះ ផលិតកម្មទឹករ៉ែមានហ្គាសចាំបាច់ត្រូវកៀងគរមធ្យោបាយធំៗជាច្រើន ទាំងមធ្យោបាយបច្ចេកទេស ហិរញ្ញវត្ថុ ក៏ដូចជាមធ្យោបាយធនធានមនុស្ស ជុំវិញការប្តេជ្ញាជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន Kulara Water ពោលគឺការប្តេជ្ញាផ្តល់ជូននូវអ្វីដែលល្អបំផុត ដោយចេះរកអ្នកជំនាញអន្តរជាតិមកជួយខ្លួន។ តាំងពីដំបូងមកម្ល៉េះ រោងចក្រដែលត្រូវបានសាងសង់ឡើងនៅជិតជើងភ្នំគូលែន គឺពិតជាឆ្លើយតបទៅតាមក្រិតក្រម និងលក្ខខណ្ឌអន្តរជាតិខ្ពស់ ព្រមទាំងបំពាក់ដោយគ្រឿងបរិក្ខាទំនើបៗ ថ្មីៗ ដើម្បីធានាផលិតកម្មទឹក Kulen Sparkling។ ម៉្យាងវិញទៀត អ្នកបច្ចេកទេសរបស់ក្រុមហ៊ុន Kulara Water ចំនួនពីរក្រុម ត្រូវបានបញ្ជូនទៅប្រទេសអ៊ីតាលី មួយក្រុមទៅតំបន់ Parme និងមួយក្រុមទៀតទៅតំបន់ Venise ដើម្បីទទួលយកនូវការផ្ទេរជំនាញបច្ចេកទេស និងការចាប់ផ្តើមផលិតទឹករ៉ែមានហ្គាសលើកដំបូងនៅប្រទេសកម្ពុជា។
ជោគជ័យពាណិជ្ជកម្ម និងឧស្សាហកម្មនៃ អូ គូលែន ដែលទាក់ទាញទាំងអតិថិជនខ្មែរ ក៏ដូចជាទេសចរ និងជនបរទេសដែលរស់នៅប្រទេសកម្ពុជាជាច្រើននាក់ ត្រូវបានកសាងឡើង ដោយផ្តើមចេញពីកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ និងរឹងមាំនៃម៉ាកទឹកនេះ។ ដោយមានការទន្ទឹងរង់ចាំជាពិសេសនោះ ទឹករ៉ែមានហ្គាស Kulen Sparkling នឹងទទួលនូវបានការប្តេជ្ញាដូចគ្នាដែរ ពាក់ព័ន្ធនឹងវិធីសាស្ត្រធានាគុណភាព ការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើផលិតកម្ម និងការបូមយកទឹកក្នុងជម្រៅជាង១០០ម៉ែត្រនៅជើងភ្នំគូលែន រហូតដល់ការច្រកដាក់ដប និងការចែកចាយ។ ដបទឹកថ្មីក៏នឹងត្រូវបានផលិតផងដែរដោយប្រើបច្ចេកវិទ្យាទំនើបពិសេសធានានូវការរក្សារសជាតិដើមនៃទឹក និងហ្គាសកាបូនិច។
អូ គូលែន ឆ្លុះបញ្ចាំងអំពីទីតាំងដ៏ល្អឯកដែលជាទីតាំងនៃប្រភពទឹកនោះ។ លោក Jacques Marcille អគ្គនាយករបស់ក្រុមហ៊ុន Kulara Water បានពន្យល់ថា៖ ប្រភពដើមនិងសភាពបរិសុទ្ធនៃទឹករបស់យើង តុល្យភាពនៃសារធាតុរ៉ែ និងសារធាតុតូចៗផ្សេងទៀត រសជាតិល្អឯករបស់វា ព្រមទាំងផលជះដែលជាប្រយោជន៍សម្រាប់សុខភាព ការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើគុណភាព សុទ្ធតែជាចំណុចស្នូលនៃភាពជោគជ័យរបស់យើង។ គ្មានអ្នកណាម្នាក់សង្ស័យនោះទេថា ទឹករ៉ែមានហ្គាស Kulen Sparkling ដែលមានលក្ខណៈល្អឯក ដូច អូ គូលែន ដែរ ពោលគឺប្រៀបដូចជាបងរបស់ខ្លួនដែលបានកើតមុន និងភ្នំគូលែនដ៏ល្បីល្បាញគ្របដណ្ដប់ទៅដោយព្រៃឈើ ដែលជាទីតាំងប្រភពទឹក នឹងដើរទៅតាមផ្លូវដូចគ្នា ដើម្បីទទួលបានយ៉ាងលឿននូវភាពល្បីល្បាញ និងពេញនិយមនៅលើទីផ្សារ។