មូលនិធិ និងក្រុមហ៊ុនបារាំង ជួយឲ្យសាលាដាច់ស្រយាល នៅលើភ្នំគូលែន មានការរីកចម្រើន

មូលនិធិ និងក្រុមហ៊ុនបារាំង ជួយឲ្យសាលាដាច់ស្រយាល នៅលើភ្នំគូលែន មានការរីកចម្រើន

លោក គាម អំណត់ នាយកសាលាបឋមសិក្សាសង្កែឡាក់បានឲ្យដឹងថា កាលពីមុនសាលាមិនទាន់មានភាពល្អប្រសើឡើយ តែបន្ទាប់ពីមានការជួយពីអង្គការមូលនិធិបុរាណវិទ្យា និងការអភិវឌ្ឍរបស់បារាំង និងក្រុមហ៊ុន Kulara Water (អូ គូលែន)​ របស់បារាំងរួចមកឃើញថា សាលាមានភាពល្អប្រសើច្រើន។ En Savoir Plus

មូលនិធិបុរាណវិទ្យារបស់បារាំង និងក្រុមហ៊ុន Kulara Water ចាប់ដៃគ្នាដាំដើមឈើឡើងវិញនៅលើភ្នំគូលែនទុកជាសម្បត្តិរដ្ឋ

មូលនិធិបុរាណវិទ្យារបស់បារាំង និងក្រុមហ៊ុន Kulara Water ចាប់ដៃគ្នាដាំដើមឈើឡើងវិញនៅលើភ្នំគូលែនទុកជាសម្បត្តិរដ្ឋ

បន្ទាប់ពីសង្កេតឃើញព្រៃឈើ លើភ្នំគូលែនបាត់បង់អស់ប្រមាណជា៨០ភាគរយ អង្គការមូលនិធិបុរាណវិទ្យា និងការអភិវឌ្ឍរបស់បារាំង និងក្រុមហ៊ុន KularaWater ដែលជាក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិ “អូ គូលែន” បានសហការគ្នាដាំដើមឈើឡើងវិញជាង៧ពាន់ដើម ក្នុងតំបន់ការពារធម្មជាតិ លើផ្ទៃដី១៤ហិកតា នៅលើភ្នំគូលែន ក្នុងខេត្តសៀមរាប សម្រាប់ទុកជាសម្បត្តិរបស់រដ្ឋ ។ En Savoir Plus

ក្រុមអ្នកសាព័ត៌មានមកពីចំនួន១១ស្ថាប័ន ធ្វើទស្សនកិច្ចក្រុមហ៊ុន (Kulara Water)

ក្រុមអ្នកសាព័ត៌មានមកពីចំនួន១១ស្ថាប័ន ធ្វើទស្សនកិច្ចក្រុមហ៊ុន (Kulara Water)

ក្រុមអ្នកសារព័ត៌មានមកពីចំនួន១១ស្ថាប័ន នៅទីក្រុងភ្នំពេញត្រូវបានគេអញ្ជើញឲ្យទៅទស្សនកិច្ចទៅកាន់ក្រុមហ៊ុន Kulara Water ក្នុងខេត្តសៀមរាប ហើយក្រុមហ៊ុនមួយនេះជាក្រុមហ៊ុនដែលផលិតទឹកបរិសុទ្ធ អូគូលែន គឺជាទឹករ៉ែធម្មជាតិដំបូងបង្អស់នៅកម្ពុជា។ En Savoir Plus

ក្មេងៗអាយុក្រោម ១០ឆ្នាំនៅលើភ្នំគូលែនជួយបណ្ដុះ និងដាំកូនឈើឡើងវិញ

ក្មេងៗអាយុក្រោម ១០ឆ្នាំនៅលើភ្នំគូលែនជួយបណ្ដុះ និងដាំកូនឈើឡើងវិញ

សាលាបឋមសិក្សាភូមិសង្កែឡាក់ ដែលមានទីតាំងនៅលើខ្នងភ្នំគូលែនបានបង្ហាត់បង្រៀនសិស្សឲ្យចេះបណ្ដុះកូនឈើប្រណិត និងឈើជិតផុតពូជ ដើម្បីដាំបន្ថែមនៅលើភ្នំគូលែន និងចែកចាយទៅឲ្យក្រុមហ៊ុនទឹករ៉ែធម្មជាតិ អូ គូលែន។ សិស្សតូចៗ ដែលមានអាយុ ៧ឆ្នាំឡើងទៅអាចបណ្ដុះកូនឈើ និងថែរក្សាកូនឈើបានយ៉ាងល្អ។ ស្ថិតក្នុងទីតាំងថ្នាលបណ្ដុះកូនឈើដែលគាំទ្រដោយក្រុមហ៊ុន Kulara Water កុមារី នីសា និងកុមារី ឃុន បញ្ជាក់ថា៖ «ការបណ្ដុះ និងដាំកូនឈើនេះ ដើម្បីធ្វើឲ្យភូមិមានកូនឈើ, កុំឲ្យក្ដៅហួតហែង និងកុំឲ្យខ្វះទឹក» ។ En Savoir Plus

ក្រុមហ៊ុន Kulara Water បង្ហាញពីហេតុផលនៃការទទួលបានពានរង្វាន់ CSR

ក្រុមហ៊ុន Kulara Water បង្ហាញពីហេតុផលនៃការទទួលបានពានរង្វាន់ CSR

អគ្គនាយកក្រុមហ៊ុន Kulara Water បានប្រាប់អ្នកសារព័ត៌មានថា ក្រៅពីជាក្រុមហ៊ុន ដែលមានផលិតផលសម្រាប់លក់រកប្រាក់ចំណេញ ហើយលោកនិងសហស្ថាបនិកផ្សេង បានឯកភាពគ្នាលើកការអនុវត្តការងារទំនួលខុសត្រូវសង្គមផងដែរ ដោយបានបង្កើតការងារប្រកបដោយនិរន្តរភាពដោយផ្ទាល់ និងដោយប្រយោលនៅកម្ពុជាឲ្យមនុស្សធ្វើការជាង ១៦០នាក់។ En Savoir Plus

ក្រុមហ៊ុនផលិតទឹកអូគូលែន ចំណាយផ្ទៃដីជាង៣០ហិកតា សម្រាប់ដាំកូនឈើ ដើម្បីស្ដារព្រៃឈើឡើងវិញ ទុកជាសម្បត្តិមនុស្សជាតិ

ក្រុមហ៊ុនផលិតទឹកអូគូលែន ចំណាយផ្ទៃដីជាង៣០ហិកតា សម្រាប់ដាំកូនឈើ ដើម្បីស្ដារព្រៃឈើឡើងវិញ ទុកជាសម្បត្តិមនុស្សជាតិ

ស្របពេលដែលមានការបញ្ជាក់ឱ្យដឹងថា ព្រៃឈើនៅលើភ្នំគូលែនទាំងមូលបានបាត់បង់អស់ប្រមាណ៨០% ទៅហើយនោះ ក្រុមហ៊ុន Kulara Water ដែលជាក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិម៉ាក អូ គូលែន បានចំណាយដីដល់ទៅជាង៣០ហិកតា ទុកសម្រាប់ដាំកូនឈើប្រណីតៗ និងឈើកម្រទាំងអស់ ដើម្បីចូលរួមស្ដារព្រៃឈើដែលបានបាត់បង់ឡើងវិញ ជួយរក្សាស្ថិរភាពបរិស្ថាន និងប្រភពទឹក ពិសេសដើម្បីទុកជាសម្បត្តិមនុស្សជាតិទូទៅ ដោយមិនឱ្យមានការកាប់បំផ្លាញឡើយ។ En Savoir Plus