ក្រុមហ៊ុន Kulara Water កាលពីថ្ងៃទី២៦ ខែមិថុនាកន្លងទៅ បានទទួលពានរង្វាន់ក្រុមហ៊ុនមានទំនួលខុសត្រូវសង្គម (CSR) ឆ្នាំ២០១៩ ដែលរៀបចំឡើងជាលើកដំបូងដោយសភាពាណិជ្ជកម្មអឺរ៉ុប។ សម្រាប់ក្រុមហ៊ុន Kulara Water ពានរង្វាន់ CSR នេះបានមកដោយសារកិច្ចការទាំងមូលរបស់ក្រុមហ៊ុន ខាងផ្នែកអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។