មកស្គាល់ពូជឈើកម្រ ជិតផុតពូជ ប្រណីតយ៉ាងតិច៤០មុខ ដែលបានដាំស្ដារឡើងវិញនៅតំបន់ភ្នំគូលែន

Fresh News - August 15, 2022

បន្ទាប់ពីអ្នកសារព័ត៌មានបានជួបជាមួយលោក Jacques Marcille នាយកគ្រប់គ្រងក្រុមហ៊ុន Kulara Water ដែលលោកបានធ្វើបទបង្ហាញអំពីក្រុមហ៊ុន និងកិច្ចទំនួលខុសត្រូវសង្គម ហើយបន្ទាប់ពីដើរទស្សនាក្នុងរោងចក្ររួមមក លោកស្រី នៅ សុខហ៊ាង ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Kulara Water និងលោក ឆេង និមិត្ត ទីប្រឹក្សាក្រុមហ៊ុន Kulara Water បាននាំអ្នកសារព័ត៌មានទៅមើលដោយផ្ទាល់នៅក្នុងបរិវេណដាំដើមឈើរបស់ក្រុមហ៊ុន Kulara Water នាជើងភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កូនរុក្ខជាតិទាំងនោះខ្លះបាន៤ឆ្នាំ ខ្លះបាន៣ឆ្នាំហើយ ពួកវាត្រូវបានដាំជាជួរៗយ៉ាងរៀបរយ ក្រោមបរិយាកាសបៃតងស្រស់ខ្ចី ហើយក៏កំពុងលូតលាស់យ៉ាងរឹងមាំ គួរជាទីក្ដីសង្ឃឹមសម្រាប់ជួយឱ្យបរិស្ថានកាន់តែប្រសើរឡើង។

Learn more (in Khmer):...