
លោកឯកអគ្គរដ្ឋទូតបារាំងបានទៅទស្សនាកន្លែងផលិតទឹករ៉ែធម្មជាតិ អូ គូលែន
ស្ថានទូតបារាំងប្រចាំកម្ពុជា - 29 ខែមីនា ឆ្នាំ2022
តាំងពីឆ្នាំ២០១៣មកនៅជើងភ្នំគូលែន ក្រុមហ៊ុន Kulara Water បាននិងកំពុងផលិតទឹករ៉ែធម្មជាតិដំបូងគេក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានម៉ាកទឹក អូ គូលែន។ ក្នុងពេលបំពេញបេសកកម្មនៅខេត្តសៀមរាប លោកឯកអគ្គរដ្ឋទូតបារាំង Jacques Pellet បានទៅទស្សនាកន្លែងផលិតទឹករ៉ែធម្មជាតិ អូ គូលែន ហើយបានជួបជាមួយលោក Jacques Marcille នាយកប្រតិបត្តិក្រុមហ៊ុន Kulara Water ។