
អង្គការ ADF ប្រឹងប្រែងចូលរួមការពារព្រៃឈើ និងបណ្ដុះកូនឈើរាប់ពាន់ដើមក្នុងមួយឆ្នាំៗ ដើម្បីដាំនៅភ្នំគូលែន
Freshnews, November 4, 2019
កូនឈើប្រណីតៗ និងប្រភេទឈើកម្រជាច្រើនពាន់ដើមតែងត្រូវបានបណ្ដុះជារៀងរាល់ឆ្នាំ សម្រាប់ដាំនៅតាមភ្នំគូលែន ដើម្បីចូលរួមស្ដារព្រៃឈើដែលបាត់បង់ឡើងវិញ ខណៈមូលនិធិបុរាណវិទ្យា និងការអភិវឌ្ឍ (ADF) ក្រុមហ៊ុន Kulara Water (ក្រុមហ៊ុនដែលផលិតទឹករ៉ែធម្មជាតិអូគូលែន) អាជ្ញាធរពាក់ព័ន្ធ ប្រជាសហគមន៍ និងសាលារៀននៅទីនោះ បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការនេះ។