Eau Kulen Bottles

ទឹករ៉ែធម្មជាតិ
“ពុំធ្លាប់ប៉ះពាល់ដោយមនុស្ស រក្សាទុកដោយធម្មជាតិ”

សារធាតុរ៉ែ

សារធាតុរ៉ែមានសារៈសំខាន់ក្នុងការលូតលាស់នៃរាងកាយមនុស្ស។ ​ពួកគេត្រូវការជាចាំបាច់ដើម្បីអោយឆ្អឹងនិងធ្មេញរឹងមាំ និងចូលរួមក្នុងដំណើរការរំលាយអាហារដែលធ្វើឱ្យផ្នែកទាំងអស់នៃរាងកាយធ្វើការបានល្អ។ សារធាតុទឹកគឺមានប្រមាណពី ៦០% ទៅ​ ៧០% នៃទំងន់សរុបរបស់មនុស្ស ហើយការពិសារទឹករ៉ែធម្មជាតិជាប្រចាំ ២ លីត្រ ក្នុងមួយថ្ងៃគឺចាំបាច់បំផុតសម្រាប់មនុស្សពេញវ័យ ជាពិសេសប្រទេសដែលមានសីតុណ្ហភាពក្តៅសើមដូចប្រទេសកម្ពុជា ដើម្បីជៀសផុតពីការបាត់បង់ជាតិទឹក កង្វះសារធាតុរ៉ែ និងបញ្ហាសុខភាព។ ទឹករ៉ែធម្មជាតិ អូ គូលែន ត្រូវបានកំណត់អោយមានតុល្យភាពនៃសមាសធាតុរ៉ែ ហើយសារធាតុរ៉ែចាំបាច់សម្រាប់រាងកាយមនុស្សគឺមានវត្តមាននៅក្នុងទឹករ៉ែ​ធម្មជាតិ អូ គូលែន។ ទឹករ៉ែធម្មជាតិ អូ គូលែន ពុំមានកាឡូរី ហើយវាល្អបំផុតសម្រាប់មនុស្សដែលខ្វល់ខ្វាយអំពីសុខភាព និងរបបអាហាររបស់ពួកគេ។

កាល់ស្យូម

កាល់ស្យូមមានសារៈសំខាន់សម្រាប់ឆ្អឹង និងធ្មេញ​ ជួយទ្រទ្រង់កំហាប់ខួរឆ្នឹង​និងជួយអោយធ្មេញរឹងមាំ។ វាជាសារធាតុរ៉ែដែលចាំបាច់បំផុតសម្រាប់រាងកាយ (ជាមធ្យម ១,៥% នៃទម្ងន់សរុប)។ វាក៏សំខាន់ សម្រាប់ការផលិតអ័រម៉ូន និងដំណើរការជីវសាស្ត្រផ្សេងៗទៀតផងដែរ។

WHO Recommendation 20-80mg/l
Eau Kulen 52mg/l
Pure drinking water 0mg/l  

ម៉ាញេស្យូម

ម៉ាញេស្យូមមានសារៈសំខាន់ចំពោះសុខភាព វាត្រូវបានរកឃើញនៅក្នុងឆ្អឹង និងនៅក្នុងឈាម។ វាជួយទ្រទ្រង់សុខភាពបេះដូង​ កំរិតជាតិស្ករក្នុងឈាម និងដំណើរខុសប្រក្រតី ដូចជា សម្ពាធឈាម និងចលនាសាច់ដុំ។

WHO Recommendation 10-30mg/l
Eau Kulen 16mg/l
Pure drinking water 0mg/l  

សូដ្យូម

សូដ្យូមគឺត្រូវការចាំបាច់សម្រាប់តុល្យភាពអាហារ។ ជួយរក្សាបរិមាណទឹកក្នុងរាងកាយបានល្អ និងជួយអោយជៀសផុតពីរោគ រលាកសរសៃប្រសាទ។

ស៊ីលីកា

ស៊ីលីកាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការថែរក្សាសុខភាពជាលិការរបស់អ្នក ដូចជាស្បែក ក្រចក សក់និងជួយរាងកាយរបស់អ្នកលុបបំបាត់សារធាតុពុល ជាពិសេសសារធាតុអាលុយមីញ៉ូម។​ ទឹករ៉ែធម្មជាតិ អូ គូលែន គឺជាទឹករ៉ែធម្មជាតិតែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលសម្បូរទៅដោយសារធាតុស៊ីលីកា។

ទឹករ៉ែធម្មជាតិ អូ គូលែន ក៏មានសារធាតុរ៉ែជាច្រើនប្រភេទទៀតផងដែរ

ប៉ូតាស្យូម ០.៨mg/l ជួយជំរុញដំណើរការរំលាយអាហាររបស់រាងកាយ។ ប៊ីកាបូណាត ៣១៣mg/l ជួយរំលាយអាហារ និងកាត់បន្ថយជាតិអាស៊ីតក្នុងក្រពះ។