រោងចក្រផលិត

ទឹករ៉ែធម្មជាតិ អូ គូលែន ត្រូវបានផលិតឡើងនៅទីតាំងប្រភពទឹកផ្ទាល់ ដោយម៉ាស៊ីនថ្មីទំនើប ក្នុងរោងចក្រដែលប្រកបដោយរចនាបទដ៏ប្រណិត​ ដែលមានទីតាំងស្ថិតនៅខាងជើងឆៀងខាងកើតនៃក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។

ពុំមានការច្រោះទឹកដោយប្រើសារធាតុគីមី ដើម្បីរក្សារស់ជាតិដ៏ប្រណិត និងអត្ថប្រយោជន៍សម្រាប់ជំនួយដល់សុខភាពដែលផ្តល់ដោយទឹករ៉ែធម្មជាតិនេះទេ។

ការគ្រប់គ្រងគុណភាព

ប្រព័ន្ធផលិតនៃរោងចក្រទឹករ៉ែធម្មជាតិ អូ គូលែន ទាំងស្រុង ត្រូវបានរចនានិងប្រើប្រាស់ដោយស្វ័យប្រវត្តិដើម្បីរក្សាគុណភាពធម្មជាតិរបស់ទឹក។ វាត្រូវការរយៈពេលដ៏ខ្លីមួយតែប៉ុណ្ណោះក្នុងការបូមយកទឹករ៉ែធម្មជាតិ ពីប្រភពទឹកក្រោមដីយ៉ាងជ្រៅក្រោមជើងភ្នំគូលែនតាមបំពង់ដែកអ៊ីណុកប្រណិត ដើម្បីច្រកចូលក្នុងដប។

ការវិភាគរោគសញ្ញាបាក់តេរីត្រូវបានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននៅក្នុងដំណើរការផលិត និងនៅក្នុងមន្ទីរពិសោធន៍ក្នុងរោងចក្រជារៀងរាល់ថ្ងៃ។

សមាសធាតុរ៉ែត្រូវបានត្រួតពិនិត្យជាប្រចាំផងដែរ

ដំណើរការក្នុងការផលិតទឹករ៉ែធម្មជាតិ អូ គូលែន ក៏ត្រូវបានអនុវត្តគោរពតាមប្រព័ន្ធស្តង់ដារ GMP* និង HACCP* ដែលត្រូវបានត្រួតពិនិត្យ និងទទួលស្គាល់ ដោយក្រុមហ៊ុន TUV Rheinland ប្រទេសអាល្លឺម៉ង់​ជារៀងរាល់ឆ្នាំ។

 

* ការអនុវត្តផលិតកម្មល្អ (GMP)

* ការវិភាគអំពីហានិភ័យនិងត្រួតពិនិត្យចំណុចសំខាន់ (HACCP) យល់ស្របតាមលក្ខខណ្ឌ

Eau Kulen Bottling Plant Video