ការចាប់ផ្តើម

ទឹកភ្លៀងមួយតំណក់ៗ ដែលធ្លាក់មកលើភ្នំគូលែន បានចំណាយពេលជាច្រើនឆ្នាំក្នុងការហូរជ្រាបទៅក្នុងដីតាមរយៈថ្មភក់រាប់រយម៉ែត្រ​ ហើយវាបានទាញយកសារធាតុរ៉ែជាច្រើនពីថ្មទាំងនោះ។ បន្ទាប់មកទឹកទាំងនោះក៏ជ្រាបចូលយ៉ាងជ្រៅទៅប្រមូលផ្តុំនៅក្រោមផ្ទៃដីនៃជើងភ្នំគូលែន។

អំពី អូ គូលែន

បន្ទាប់ពីធ្វើការសិក្សារុករកយ៉ាងច្បាស់លាស់ដោយផ្អែកលើឧទកសាស្រ្ត និងទីតាំងភូមិសាស្រ្ត​ ប្រភពទឹករ៉ែធម្មជាតិមួយត្រូវបានរកឃើញនៅក្នុងឆ្នាំ ២០១០ ដែលស្ថិតនៅយ៉ាងជ្រៅនៅក្រោមផ្ទៃដីនៃជើងភ្នំគូលែន ដែលជាទីតាំងដ៏ពិសិដ្ឋ និងជាដើមកំណើតនៃទឹកដីអាណាចក្រខ្មែរ។ ទឹករ៉ែធម្មជាតិនោះត្រូវបានដាក់ឈ្មោះថា “អូ គូលែន“ ដោយក្រុមហ៊ុន “គូឡារ៉ា វ៉ធើរ” ដែលបានបង្កើតឡើងដើម្បីអភិវឌ្ឍន៍ផលិតផលនិងការចែកចាយ។ រោងចក្រផលិតដ៏ប្រណិតត្រូវបានគេបង្កើតឡើងនៅជាប់ប្រភពទឹក ក្នុងបរិស្ថានបៃតង និងបរិស្ថានដ៏ស្រស់ស្អាត។​ ទឹករ៉ែធម្មជាតិ អូ គូលែន ត្រូវបានផលិតឡើងតាមស្តង់ដារ អន្តរជាតិដ៏ល្អបំផុត ដោយក្រុមអ្នកជំនាញជនជាតិបារាំង។ ការចែកចាយទឹករ៉ែធម្មជាតិ អូ គូលែន បានផ្តើមក្នុងឆ្នាំ ២០១៣ ដំបូងគេគឺនៅក្នុងខេត្តសៀមរាប និងប៉ុន្មានខែក្រោយមកទៀតបានចែកចាយនៅក្រុងភ្នំពេញ។ ឥឡូវនេះទឹករ៉ែធម្មជាតិ អូ គូលែន បានចែកចាយពាសពេញប្រទេសកម្ពុជា។

ទឹករ៉ែធម្មជាតិ អូ គូលែន ច្រកនៅឯប្រភពដើម​ ដូច្នេះហើយទើបមានពាក្យស្លោក “ពុំធ្លាប់ប៉ះពាល់ដោយមនុស្ស រក្សាទុកដោយធម្មជាតិ”